KPPM ភ្នំពេញ ៖ តើ ស្តេច នរោត្តម សីហនុ និង ហ៊ុន សែន ជាអ្នក មានបុណ្យ ឬក៏ជា មនុស្សចង្រៃ ដែលកើតមកដឹកនាំ ប្រទេសខ្មែរ អោយលិចលង់ អន្តរាយ? Posted on February 19, 2013 by KPPM News នៅទីក្រុងភ្នំពេញ បន្ទាប់ពីដុតខ្មោចស្តេចក្បត់ជាតិ នរោត្តម សីហនុ រួចមក ក្រុមបណ្តាញ ព័ត៌មានដែលអែបអបលោក ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា ព្រមទាំងលោក ហ៊ុន សែន ផង បានបង្កើតព័ត៌មានអរូបីយ៍មួយថែមទៀតគឺ ៖ មានតែលោក ហ៊ុន សែន ទេដែល មានបារមី ដុតខ្មោចស្តេច នរោត្តម សីហនុ អោយឆេះ ។ សូម្បីប្រពន្ធកូន និងស្តេចសង្ឃ ៧ មករា ក៏មិនមានបារមី ដុតខ្មោចស្តេច សីហនុ អោយឆេះបានដែរ ។ ព័ត៌មាននេះបានសាបព្រោះលើសង្គមខ្មែរ និងបានទាញមនុស្សខ្មែរ មួយចំនួនធំអោយងងឹត ងងុលនាំគ្នាជឿដោយខ្វះការពិចារណា ហើយបានចាត់ទុកលោក ហ៊ុន សែន និងស្តេចក្បត់ ជាតិ នរោត្តម សីហនុ ថាជាអ្នកមានបុណ្យ ដែលមានឧប្បនិស្ស័យជាមួយគ្នា ។ តែតាមពិតគេ ភ្លេចចោទសួរថា តើលោក ហ៊ុន សែន និងស្តេច នរោត្តម សីហនុ ដែលដឹកនាំប្រទេសខ្មែរ អោយលចលង់អន្តរាយ រហូតមកទល់នឹងសព្វថ្ងៃនេះ អ្នកមានបុណ្យ ឬក៏ជាអ្នកដឹកនាំចង្រៃ ដែល កើតមកចងកម្មចងពៀរខ្មែរ? ស្តេច នរោត្តម សីហនុ ដែលឡើងសោយរាជ្យកាលពីឆ្នាំ ១៩៤១ ដោយការលើកបន្តុបរបស់ បារាំង បានបោះបង់ចោលទឹកដីកម្ពុជាក្រោម ដែលមានជនជាតិខ្មែរ ជាម្ចាស់ដីរាប់លាននាក់ រស់នៅ អោយទៅយួន ធ្វើបាបសម្លាប់ ជិះជាន់តាមតែអំពើរចិត្ត ។ ស្តេចអង្គនេះយកប្រពន្ធជា ស្រីយួន ឈ្មោះ ម៉ូនិក ដែលត្រូវក្រុមអ្នកប្រវត្តិសាស្រ្តជាតិនិយម ដៀលថាជាស្តេចដែលយក តម្រាប់តាមស្តេច ជ័យជេដ្ឋាទី ២ ដែលយកប្រពន្ធយួន ដូចគ្នា និងកាត់ទឹកដីខ្មែរ អោយទៅ យួន ដោយសារតែមានប្រពន្ធជាយួន ។ ស្តេច សីហនុ មិនត្រឹមតែយកប្រពន្ធយួន ហើយធ្វើ មិនដឹងមិនឮពីវាសនា ពលរដ្ឋខ្មែរម្ចាស់ដី នៅមាតុភូមិខ្មែរ កម្ពុជាក្រោមប៉ុណ្ណោះទេ ស្តេចអង្គ នេះក៏នៅបានចូលដៃជាមួយពួក កុម្មុយនីស្ត ក្រហម បង្កើតរបបខ្មែរក្រហម សម្លាប់ខ្មែរ រាប់ លាននាក់ ផងដែរ ។ ដូច្នោះ បើតាមលទ្ធផលនយោបាយ របស់ស្តេច នរោត្តម សីហនុ ដែលបានដឹកនាំប្រទេស មិន បានបញ្ជាក់ថា ស្តេចនេះ ជាអ្នកមានបុណ្យបារមី ដែលកើតមកជួយប្រទេសខ្មែរអោយចំរុង ចំរើនទេ តែផ្ទុយទៅវិញស្តេចអង្គនេះ គឺជាស្តេចចង្រៃ ដែលបានយកតួរនាទីជាស្តេច មកដឹក នាំ ប្រទេសខ្មែរ ដើម្បីកំទេចប្រទេសខ្មែរ ហើយបណ្តោយអោយយួន លេបត្របាក់យកទឹកដី ខ្មែរ បានសម្រេច ។ តាំងពីស្តេច សីហនុ មិនទាន់ស្លាប់ មានអ្នកគាំទ្រជាច្រើនរបស់ ស្តេចនេះ បាននាំគ្នាបំផុសព័ត៌មាន ជួយលុបលាងកំហុសរបស់ស្តេចនេះថា មិនមែនស្តេច សីហនុ ក្បត់ ជាតិទេ តែគឺមកពីស្តេច សីហនុ ចាញ់បោកយួន ហើយត្រូវកុម្មុយនីស្ត បោកប្រើ តែប៉ុណ្ណោះ ។ ពាក្យសំដីដែលក្រុម អ្នកគាំទ្រស្តេច សីហនុ ជួយលាងជំរះកំហុសស្តេច សីហនុ នេះគឹមិន ដែលបានឮស្តេច សីហនុ ចេញមកសារភាពនៅចំពោះមុខពលរដ្ឋខ្មែរថា ខ្លួន ពិតជាចាញ់ បោកយួន និងត្រូវកុម្មុយនីស្ត បោកខ្លួនប្រើនោះទេ តែផ្ទុយទៅវិញ ស្តេចអង្គនេះ បាននិយាយ អួតយ៉ាងមោនៈភាពថា មានតែមហាមិត្តចិនរបស់ខ្លួនទេ ដែលល្អអើយជួយខ្លួននូវគ្រប់កាលៈ ទេសៈ ។ វិលមកលោក ហ៊ុន សែន ដែលកំពុងដឹកនាំប្រទេសខ្មែរ នាពេលបច្ចុប្បន្ននេះវិញម្តង ដែល ក្រុមអ្នកវាយអែបស៊ីអប នៅជុំខ្លួន បានលើកដំកើងថា ជាបុរសខ្លាំង មានបុណ្យបារមី និងជា អ្នកមានបុណ្យ អាចដុតខ្មោច នរោត្តម សីហនុ អោយឆេះបាននោះ ។ តើ ហ៊ុន សែន ពិតជា អ្នកមានបុណ្យ ឬក៏ជាកំពូលមនុស្សចង្រៃ ? ហ៊ុន សែន ដែលយួនជ្រើសរើសអោយឡើងកាន់ អំណាចនៅឆ្នាំ ១៩៨៥ បន្ទាប់ពី ចាប់ ប៉ែន សុវណ្ណ ទៅបញ្ឈរជើងនៅហាណូយ និងបន្ទាប់ពី ចាក់ថ្នាំសម្លាប់ ចាន់ ស៊ី ។ ហ៊ុន សែន ព្រមទទួលផែនការ ក-៥ របស់យួន ដើម្បីបើក បេសកកម្មសម្លាប់ពលរដ្ឋខ្មែរ បន្តពីរបបខ្មែរក្រហម ។ បច្ចុប្បន្ន ហ៊ុន សែន បានរួមដៃគ្នាជាមួយនឹង ពួករាជានិយមសក្តិភូមិ ដើម្បីបម្រើយួន ធ្វើបាប ពលរដ្ឋខ្មែរ ដឹកនាំប្រទេស លក់ប្រទេស អោយយួន ត្រួតត្រាលើដីខ្មែរ ហើយប្រើកម្លាំងប្រដាប់ អាវុធរបស់ខ្លួន ទៅវាយធ្វើបាបពលរដ្ឋខ្មែរ និងរឹបអូសយកដីធ្លីរបស់ពលរដ្ឋខ្មែរ យកទៅអោយ ក្រុមហ៊ុន យួន ។ អំពើរបាបរបស់ លោក ហ៊ុន សែន ដែលដឹកនាំប្រទេស នាំតែទុក្ខវេទនា និងទឹកភ្នែកអោយ ពលរដ្ឋខ្មែរ និងបទឧក្រិដ្ឋដែលលោក ហ៊ុន សែន ដឹកនាំប្រទេសបន្តនយោបាយកាប់សម្លាប់ ពលរដ្ឋខ្មែរ នៅក្រោយរបបខ្មែរក្រហម តើសមជាអ្នកមានបុណ្យបារមីដែរ ឬទេ? ដូច្នោះពលរដ្ឋខ្មែរ តោងយល់អោយបានច្បាស់ថា ទាំងស្តេច នរោត្តម សីហនុ និង លោក ហ៊ុន សែន មិនមែនជាព្រះបាទធម្មិក ឬក៏ជាអ្នកមានបុណ្យ មកជួយប្រទេសខ្មែរទេ តែច្បាស់ណាស់ គឺជាពពួកមនុស្សចង្រៃ ដែលបារាំង និងយួន រើសយកមកអោយដឹកនាំប្រទេសខ្មែរ អោយលិច លង់ និងអន្តរាយ តែប៉ុណ្ណោះ ។ ចំពោះខ្មោចរបស់ស្តេច នរោត្តម សីហនុ ដែលគ្មាននណាដុតឆេះ ហើយដេកចាំ ហ៊ុន សែន ទៅដុតបានឆេះនោះ គឹបញ្ជាក់ច្បាស់ណាស់ថា មានតែមនុស្សចង្រៃដូចគ្នាទេ ដែលអាចដុត កំទេចខ្មោចស្តេចចង្រៃនេះបាន ព្រោះមនុស្សចង្រៃទាំងពីរនាក់នេះ គឺជាមហាមិត្តនឹងគ្នា ដែល កើតមកមានជីវិត ហើយដឹកនាំប្រទេសខ្មែរ សម្រាប់បម្រើយួន និងបម្រើកុម្មុយនីស្ត ។ ពលរដ្ឋខ្មែរ ត្រូវចាំថា ស្តេច នរោត្តម សីហនុ កាលពីពេលមិនទាន់ស្លាប់បានធ្លាប់បួងសួងថា គាត់ចង់កើតទៅជា អសុរិកាយ ដើម្បីមកចងពៀរនិងបន្តកាច់សម្លាប់ខ្មែរអ្នកសាធារណៈរដ្ឋ សេរី ដែលស្គាល់ច្បាស់នូក្រយ៉ៅនយោបាយ របស់ខ្លួន ។ ដូច្នោះបញ្ចាក់ថា ស្តេច នរោត្តម សីហនុ នេះ ស្កាល់នូវអំពើរបាបរបស់ខ្លួនច្បាស់ណាស់ថា ខ្លួនមិនអាចឡើងឋានសួគ៌ា បានទេ នៅពេលស្លាប់ទៅ ហើយខ្លួនពិតជានឹងទៅកើតជា ព្រាយអសុរិកាយ នៅឋាននរក ទើបមាន បំណងមកបន្តចងកម្មពៀរជាមួយនឹងពលរដ្ឋខ្មែរ អ្នកស្រាលញ់សេរីភាព ។ ដូច្នោះខ្មោច នរោត្តម សីហនុ ដែឡដេករងចាំ ហ៊ុន សែន ទៅដុតអោយឆេះនោះ ជាប្រថ្នូរមួយ ដែលបញ្ជាក់ថា មនុស្សចង្រៃ ដេករងចាំមនុស្សចង្រៃ មកនាំផ្លូវ ដើម្បីចុះទៅឋាននរក ! ៕ Comments comments