អង្គការសហប្រជាជាតិ, សហគមន៍អន្តរជាតិ និងប្រទេស មហាអំណាចសេរី មិនចោលខ្មែរទេ បើពលរដ្ឋខ្មែរពិតជា ចង់បានសេរីភាព និងឯករាជ្យជាតិ ពិតប្រាកដ

Cap-Logo-300x281

មានការពន្យល់ជាច្រើន ពីសំណាក់ ពួកអ្នកនយោបាយ បល់បាយ ដែល ល្មោភអំណាច និងដែលគ្មានការ អៀនខ្មាស់ចំពោះការប្រើ ប្រាស់ ភាសា កុហក់បោកប្រាស់ ពលរដ្ឋខ្មែរថា ‹‹អង្គការសហប្រជាជាតិ និង សហគមន៍ អន្តរជាតិ›› គេនឹងមិន រវល់មក ជួយពលរដ្ឋខ្មែរវិញទេ ព្រោះ បេសកកម្មរបស់គេបាន ចប់តាំងពី ក្រោយការបោះឆ្នោតនាឆ្នាំ ១៩៩៣ មកម្លេះ ។ ការលើកឡើង ព្រមទាំង ការវិភាគ ទាំងឡាយដែលវាយតម្លៃ ទៅលើសកម្មភាពមួយចំនួន របស់ ស្ថាប័ននៃ អង្គការសហប្រជាជាតិ ដោយគ្មានមូលដ្ឋានពិតប្រាកដបែបនេះ វាគឺជាសេណារីយ៉ូ របស់ពួកអ្នកកាន់ អំណាច កុម្មុយនិស្ត ផ្តាច់ការនៅភ្នំពេញ និងពួកស្តេចរាជានិយមសក្តិភូមិ ដែលពួកទាំងពីរក្រុមនេះ ស្អប់ស្ថាប័ន នៃ អង្គការកំពូលអន្តរជាតិនេះជាទីបំផុត ។

ពួកកុម្មុយនិស្ត និងរាជានិយម សក្តិភូមិ និយមយួន-ចិន នៅភ្នំពេញ មិនត្រឹមតែស្អប់ស្ថាប័ន នៃអង្គការ សហប្រជាជាតិ ប៉ុណ្ណោះទេ ពួកនេះក៏ថែមទាំងបានស្អប់ច្បាប់អន្តរជាតិ ដែលគេបានតាក់តែងឡើងដើម្បីការពារផល ប្រយោជន៍ពលរដ្ឋស៊ីវិល និងជាតិសាសន៍ដើម ជាម្ចាស់ប្រទេសផងដែរ ។ ឧទាហរណ៍ ជាក់ស្តែងសូម្បី តែកិច្ចព្រម ព្រៀងសន្តិភាព ទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ ដែលមានប្រទេស ១៨ បានចុះហត្ថលាខទទួលស្គាល់ និងដែល បានដឹកនាំបេសកកម្មដោយអង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍ប្រទេសកម្ពុជានោះ ក៏ត្រូវបានរបបក្រុង ភ្នំពេញ ដែលមានអ្នកដឹកនាំជាក្រុមកញ្ជះយួន ក្រុងហាណូយ បានខិតខំនិយាយបិទបាំងការពិតទាំងបំពានថា កិច្ច ព្រមព្រៀងនេះ បានស្លាប់ និង គ្មាន សុពលភាពអ្វីសម្រាប់យកមកអនុវត្តដើម្បីកម្ពុជា ទៀតទេ នោះបើទោះបីជាមាន ក្រុម ពលរដ្ឋខ្មែរ ជាច្រើនបាននាំគ្នាប្រឆាំងតវ៉ានិងទាមទារអោយមានការនុវត្តន៍កិច្ចព្រមព្រៀង នេះឡើងវិញក៏ដោយ ។

ផ្ទុយទៅវិញ កិច្ចព្រមយួន-ខ្មែរ ដែលចៅហ្វាយយួនក្រុងហាណូយ របស់គណបក្ស ប្រជាជនកម្ពុជា បាន បង្ខំអោយរដ្ឋាភិបាលអាយ៉ងយួននៅភ្នំពេញ ចុះហត្ថលេខាទទួល ស្គាល់កាល ពីឆ្នាំ្១៩៧៩, ១៩៨០, ១៩៨១, ១៩៨២, និង ១៩៨៥ នោះ បែជាត្រូវបានពួក មេដឹកនាំ នៃរបបអាយ៉ងយួននៅភ្នំពេញសព្វថ្ងៃនេះនិងស្តេចទីងមោង ដែលកំពុងសោយរាជ្យ នៅក្នុងប្រទេសខ្មែរ ចុះហត្ថលេខាទទួលស្គាល់ថាស្របច្បាប់ និងបានបន្តនូវសុពលភាព បន្ថែមរយៈពេល ២០ឆ្នាំ តទៅទៀត ដែលចុះហត្ថលេខាបន្តនៅឆ្នាំ ២០០៥ ដោយស្តេច ទីងមោង នរោត្តម សីហមុនី  ។

បច្ចុប្បន្ននេះពលរដ្ឋខ្មែរ ដែលជាជនរងគ្រោះនៃរបបនយោបាយ និងដោយការបោកប្រាស់ របស់ពួកក្រុមអ្នក នយោបាយ បល់បាយ កំពុងតែរស់នៅក្នុងពិភពប្រឌិត ដែលសច្ចៈភាព និងការពិត ត្រូវបានគេបិទបាំង ហើយយក តថៈភាព ឬការមិនពិត មកដាក់បង្ហាញជំនួស អោយពលរដ្ឋខ្មែរវង្វេង ។

ប្រទេសខ្មែរ កំពុងនៅក្រោមអាណានិគមរបស់ប្រទេសយួន ក្រុងហាណូយ តែត្រូវបាន គេយកការបោះ ឆ្នោតបង្គ្រប់កិច្ចមកលេងជាល្បែងនយោបាយបោក បញ្ឆោតថាប្រទេស ខ្មែរមានឯករាជ្យ និងមានលទ្ធិប្រជាធិបតេយ្យ ដោយពលរដ្ឋមានសិទ្ធិបោះឆ្នោត និងក្រុម គណបក្សនយោបាយ មានសិទ្ធិចូលរួមបោះឆ្នោតប្រកួតប្រជែងដោយ ចំហរ ។ តែតាមពិត ប្រទេសខ្មែរ ជាប្រទេសកុម្មុយនិស្ត ផ្តាច់ការ ដែលអំណាចប្រមូលផ្តុំទៅលើមុនស្សម្នាក់ និងក្រុមគ្រួសារមួយ តែត្រូវបានគេយកស្តេចមួយអង្គអោយមកសោយរាជ្យធ្វើជាទីងមោង រួចបិទបាំងមតិជាតិ-អន្តរជាតិថា ប្រទេសខ្មែរ ជា ប្រទេសនូវលទ្ធិរាជាធិបតេយ្យ អាស្រ័យ ដោយ រដ្ឋធម្មនុញ្ញ តាមគំរូប្រទេស អងគ្លេស ឬប្រទេសរាជានិយមដ៏ទៃ ទៀតនៅអាស៊ី ។

ប្រទេសខ្មែរជាប្រទេស ដែលមេដឹកនាំផ្តាច់ការ ត្រួតត្រាប្រទេសដោយអំណាចយោធា និង យកអំណាច នៃ ចុងអាវុធ មកដោះស្រាយនិងចាត់ចែងមុខការប្រទេសជាតិ តែត្រូវបានគេ នាំគ្នានិយាយថា ប្រទេសខ្មែរជាប្រទេស ដែលប្រកាន់ នីតិរដ្ឋ ដែលយកច្បាប់ជាធំ និងការអនុវត្តន៍ច្បាប់ជាអំណាចឯករាជ្យរបស់តុលាការ ទៅវិញ ។

ប្រទេសខ្មែរជាឋាននរក ដែលពលរដ្ឋខ្មែរពិតប្រាកដ រស់នៅក្នុងភាពក្រីក្រ ដែលត្រូវ រដ្ឋាភិបាល និងឈ្មួញ អ្នកមានអំណាច ប្លន់យកដីភូមិរបស់អ្នកស្រុក និងដុតផ្ទះសំបែង ព្រមទាំងរឹមអូសយកទ្រព្យសម្បត្តិអ្នកស្រុក មកធ្វើ ជាកម្មសិទ្ធិរបស់ខ្លួនដោយអំពើរអយុត្តិធម៌ និងរំលោភច្បាប់ តែត្រូវបានគេនាំគ្នានិយាយបិទបាំងថា ប្រទេសខ្មែរគឺ កំពុងតែអភិវឌ្ឈន៍ និងធ្វើការអភិវឌ្ឈន៍នូវគ្រប់ទីកន្លែង ។

ប្រទេសខ្មែរ ជាប្រទេសដែលមានមេដឹកនាំជាជន ទមិឡ ឥតសាសនា ព្រោះហ៊ានបញ្ជា កងកម្លាំង ប្រដាប់ អាវុធ វាយ ឆក់ ធ្វើបាប និងបាញ់សម្លាប់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងប្រើអំណាចអាណាចក្រ បំបែកសាមគ្គីភាព នៃអំណាចពុទ្ធចក្រ តែត្រូវបានគេនាំ គ្នាសរសើរពួកក្រុមមេដឹកនាំពាលភូមិ ទាងអស់នោះថា ជាមហាឧបាសក់ និង ជា មហាឧបាសិកា ដែលគោរពសាសនា និងជាអ្នកធ្វើបុណ្យធ្វើទានទៅវិញ ។

សកម្មភាពដឹកនាំ របស់រដ្ឋាភិបាលអាយ៉ងយួន នៅក្រុងងភ្នំពេញ គឹជាបទឧក្រិដ្ឋ ដែលនៅ ចំពោះមុខច្បាប់ អន្តរជាតិ ពលរដ្ឋខ្មែរមានសិទ្ធិប្តឹង ពួកមេដឹកនាំដែលជាឧក្រិដ្ឋជន ទាំងអស់នេះ នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីទាមទារយកយុត្តិធំម៌ និងទាមទារយក សំណងជម្ងឺចិត្ត ដែលពួកទាំងអស់នេះបានប្រព្រឹត្តិទណ្ឌកម្មមកលើពួក គាត់ជាពលរដ្ឋ ដូចជា ការបណ្តេញចេញពីលំនៅដ្ឋានដោយគ្មានសំណងតាមតម្លៃទីផ្សា ការរំលោភសិទ្ធិបាញ់គំរាម សម្លាប់ ចាប់ដាក់គុក រឹបអូសយកទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងការដុតបំផ្លាញផ្ទះសម្បែង របស់អ្នកស្រុក ដោយប្រើ អំណាចផ្តាច់ការ ជាដើម ។

យោងតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស្២៣ តុលា ១៩៩១, យោង តាមច្បាប់ ធម្មនុញ្ញ នៃ អង្គការសហប្រជាជាតិ, យោងតាមអនុសញ្ញាក្រុងរ៉ូមឆ្នាំ១៩៩២ និងយោងតាម ច្បាប់អន្តរជាតិ ស្តីពីសិទ្ធីបុគ្គលដើម្បី ការពារខ្លួន នោះពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារ ដែលរងគ្រោះ ដោយ សារការរឹបអូសយកដីធ្លីពីសំណាក់ ពួកឈ្មួញទុច្ចរិត ដែលការពារមន្ត្រីរដ្ឋាភិបាល អាយ៉ងយួន នៅភ្នំពេញនាពេលសព្វថ្ងៃនេះ យើងមិនត្រូវខ្លាចញញើត ពួកមេដឹកនាំ ក្បត់ជាតិ ទាំងអស់នេះទេ ។ ប្រសិនបើយើងមិបរើបម្រាស់គឺគេកាន់តែធ្វើបាប ហើយបើយើងនៅស្ងៀម ក៏យើងគង់តែ នឹងស្លាប់ ដោយសាររដ្ឋអំណាចផ្តាច់ការ ដែលដឹកនាំប្រទេសបម្រើ ចៅហ្វាយយួន នៅហាណូយ ។ ដូច្នោះសួរថា បើ យើងមានច្បាប់អន្តរជាតិ ដើម្បីការពារ យើងរួច ហើយ តើយើងគួរគប្បីនៅស្ងៀមអោយគេជិះជាន់យើងទេ?

សហគមន៍អន្តរជាតិ និងប្រទេសមហាអំណាច សេរី គេហ្នឹងមិននៅស្ងៀមទេ ប្រសិន បើគេមានលេសគ្រប់ គ្រាន់ដើម្បីចូលខ្លួនទៅជួយពលរដ្ឋខ្មែរ ។ សហគមន៍អន្តរជាតិ និង  ប្រទេស មហាអំណាច សេរី គេហ្នឹងសម្រេចចិត្ត ជួយពលរដ្ឋខ្មែរ ដូចគេកំពុងធ្វើនៅ ក្នុងប្រទេស លីប៊ី ដើម្បីជួយពលរដ្ឋស៊ីវិល នៅក្នុងប្រទេស លីប៊ី ។

អំណាចយោធា របស់ ហ៊ុន សែន នៅភ្នំពេញ គឺមិនខុសពី ថាន់ ស្វែ នៅភូមា, គីម ជុងអ៊ីល នៅកូរេខាង ជើង និង ហ្គាដាហ្វ៊ី នៅ លីប៊ី នោះទេ ។

ដូច្នោះ អំណាចពលរដ្ឋខ្មែរ គឺពិតជាអាចផ្តួលរំលំរបបដឹកនាំនៅក្រុងភ្នំពេញបាន ហើយក៏អាច ផ្លាស់ប្តូរ មេដឹកនាំ ឬក៏ផ្លាស់ប្តូររបបនយោបាយបាន ក្នុងពេលតែមួយជាមួយគ្នាដែរ ។ អំណាចពលរដ្ឋខ្មែរ ជាកម្លាំងចលករ តែមួយគាត់ ដែលពួកមេដឹកនាំកុម្មុយនីស្ត នៅ ភ្នំពេញខ្លាច ដូច្នោះការរួបរួមរបស់ពលរដ្ឋខ្មែរ ក្នុងនិងក្រៅប្រទេសមក ចូលរួមគ្នាតែមួយ ក្រោម ចលនា អំណាចពលរដ្ឋខ្មែរ ដើម្បីការផ្លាស់ប្តូរ គឺជារូបមន្តតែមួយគាត់ ដែលអាចទាញ យក កម្លាំងគាំទ្រពីសហគមន៍អន្តរជាតិ និងកម្លាំងពីប្រទេសមហាអំណាច សេរី ចូលមក ជួយការពារខ្មែរ ដូចដែលពួក ក្រុមប្រទេសសម្ព័ន្ធមិត្ត នៃប្រទេសមហាអំណាច សេរី បានកំពុងធ្វើនៅក្នុងប្រទេស លីប៊ី នេពេលបច្ចុប្បន្ននេះ ។

អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងប្រទេសមហាអំណាច សេរី ក្នុងពិភពលោក នឹងមិនចោល ពលរដ្ឋខ្មែរ អោយឯកោទេ ពេលយើងជាពលរដ្ឋខ្មែរសម្រេចចិត្ត ប្រើប្រាស់ ចលនា អំណាចពលរដ្ឋខ្មែរ ងើបឡើង ប្រឆាំងនឹងអំណាចផ្តាច់ការនៅភ្នំពេញ ដើម្បីការ ផ្លាស់ប្តូរ ៕

Comments

comments