ការសែត ខ្មែរម្ចាស់ស្រុក នៅភ្នំពេញ សំភាសលោក សួន សេរីរដ្ឋា អំពី គណបក្សនយោបាយ និងជំហរនយោបាយ របស់ ចលនា អំណាចពលរដ្ឋខ្មែរ

SUON RATHAលោក សួន សេរីរដ្ឋា ប្រធាន ចលនា អំណាចពលរដ្ឋខ្មែរ បានអះអាង សារ ជាថ្មីម្តងទៀតថា ចលនារបស់លោក មិនប្រែក្លាយ ទៅជាគណបក្ស នយោបាយ ដើម្បី បោះឆ្នោតបង្រ្គប់ កិច្ច ឲ្យបក្ស កាន់អំណាច ដែលជំពាក់ គុណ យួនដាច់ ខាត ។

ការថ្លែងបែបនេះត្រូវបានលោក សួន សេរីរដ្ឋា លាតត្រដាងតាម សារ អ៊ីមែល ដោយលោកបានបញ្ជាក់ ច្បាស់ថា ៖ ខ្ញុំសូមជំរាបថា ក្រុមអ្នកគាំទ្រចលនា អំណាចពលរដ្ឋ ខ្មែរ ជាក្រុមដែលមិនជឿជាក់នឹង ការ បោះឆ្នោត នៅក្នុងប្រ ទេសខ្មែរដែល យើងហៅ ថាបោះឆ្នោតបង្គ្រប់ កិច្ចនោះទេ។ ដូច្នោះគ្មានហេតុ ផល អ្វីដែលយើងទៅបង្កើតជា គណបក្ស នយោបាយ ឬទៅចូលរួមការបោះ ឆ្នោតបង្គ្រប់កិច្ច ដែលគ្មានលទ្ធភាពផ្លាស់ប្តូរពិត ប្រាកដនោះទេ ។ ណាមួយការធ្ចើនយោបាយឬបង្កើតក្រុមនយោបាយមិនសំខាន់ ទាល់តែ ធ្វើជាគណបក្សទេ ។ នៅក្នុងប្រទេសខ្មែរមានគណបក្សច្រើនណាស់ ដែលអត់សកម្មភាព នយោបាយបង្កើតជាគណបក្ស យកតែឈ្មោះ តែមិនដឹងថាត្រូវធ្វើនយោបាយ នោះយ៉ាង ណាផង ។ ប្រធានគណបក្សនយោបាយខ្លះ ពលរដ្ឋមិនដែលស្គាល់ផង កុំថាឡើយដល់ សមាជិក ក្រុមគណបក្សនោះ ។

ចលនាអំណាចពលរដ្ឋខ្មែរ ធ្វើនយោបាយផ្តោតលើសកម្មភាពនិងទិសដៅបេសកកម្ម នយោបាយ មិនមែននៅលើផ្លាកឈ្មោះគណ បក្សទេ ។ ពិសេសក្នុងដំណាក់កាលដែល ប្រទេសជាតិមានគ្រោះថ្នាក់ដូចបច្ចុប្បន្ននេះ គណបក្សនយោបាយដែលចាំតែចូលរួម បោះឆ្នោតបង្គ្រប់កិច្ចនោះ គ្មានប្រយោជន៍ទេ តែសកម្មភាពនយោបាយដែលអាច ធ្វើអោយពលរដ្ឋខ្មែរភ្ញាក់រលឹកនិងចូលរួមទេ ដែល មានប្រយោជន៍សំខាន់ដើម្បីរំដោះស្រុក ។ ចលនាអំណាចពលរដ្ឋខ្មែរ ធ្វើនយោបាយដើម្បីអោយពលរដ្ឋខ្មែរចូលរួមសកម្មភាពមិន មែនធ្វើនយោបាយដោយគ្រាន់តែអោយពលរដ្ឋខ្មែរដើរតាមទាំងងងឹតងងល់ទេ ។

គណបក្សនយោបាយ ពេលបច្ចុប្បន្ននេះដូចជាថ្នាំពុលអញ្ចឹងមិនមែនជាថ្នាំប៉ូវទេ ដូច្នោះខ្ញុំនិង អ្នកគាំទ្រ ចលនាអំណាចពលរដ្ឋខ្មែរ អត់ត្រូវការបង្កើតថ្នាំពុលមួយមុខថែមទៀតយក ទៅបំពុលពលរដ្ឋខ្មែរ ក្នុងល្បែងបោះឆ្នោតបង្គ្រប់កិច្ចនោះទេ ពោលគឺយើងផលិត ថ្នាំប៉ូវពិតប្រាកដដែលមានប្រសិទ្ធភាពពង្រឹងរាងកាយខ្មែរព្យាបាលជម្ងឺខ្មែរមិនទុកជម្ងឺខ្មែរអោយ រ៉ាំរ៉ៃ ត្រាំត្រែងយូររហូតក្លាយទៅជាជម្ងឺ មហារីកព្យាបាលលែងជានោះទេ ។

ការបង្កើតគណបក្សនយោបាយថែមច្រើនស្អេកស្កះ ហើយចាំតែចូលរួមបោះឆ្នោត បង្គ្រប់កិច្ច គឺជាការពន្យារពេលវេលាទុកអោយជម្ងឺ នយោបាយខ្មែរក្លាយជាជម្ងឺមហារីក ដែលព្យាបាល លែងជា ។ ដូច្នោះបច្ចុប្បន្ននេះ ខ្មែរត្រូវការគ្រូពេទ្យ ដែលមានសមត្ថភាពព្យាបាល ជំងឺមិនមែនត្រូវការគ្រូពេទ្យ ដែលចិញ្ចឹមជំងឺទុកយកលុយពីអ្នកជម្ងឺមិនចេះចប់នោះទេ ។ ចំណែកឯពលរដ្ឋខ្មែរដែលនៅក្រៅ ប្រទេសដែលរ៉ាប់រងជាអ្នកបង់លុយជូនគ្រូពេទ្យ ឲ្យ ព្យាបាលជំងឺខ្មែរនោះ ក៏ពួកគាត់ខ្សោះស្ទើរគ្រប់គ្នាហើយដោយសារតែគ្រូពេទ្យ ដែលមិនចេះ ព្យាបាលជំងឺខ្មែរពិតប្រាកដនេះ ចេះតែពន្យារ ៥ ឆ្នាំ ហើយ ៥ ឆ្នាំ ទៀត ដល់ឈ្មោះ មន្ទីរពេទ្យខ្លួនខ្មែរលែងជឿនាំគ្នា ដូរឈ្មោះមន្ទីរពេទ្យ តែមានតែគ្រូពេទ្យចាស់ ដដែលៗ ប្រើថ្នាំដដែលៗ ។

ចលនា អំណាចពលរដ្ឋខ្មែរ ថ្មីទាំងឈ្មោះមន្ទីរពេទ្យ ថ្មីទាំងគ្រូពេទ្យ ថ្មីទាំងថ្នាំព្យាបាលដែល ទើបរកឃើញ និងថ្មីទាំង បច្ចេកវិជ្ជាព្យា បាល ។ ពោល គឺចលនាអំណាចពលរដ្ឋខ្មែរ  ជាចលនានយោបាយដែលមិនមែនជាគណបក្សនយោបាយទេ ហើយមិនមានជំនឿ លើការ បោះឆ្នោតបង្គ្រប់កិច្ចទេនិងក៏មិនយកគំនិតទស្សនៈនយោបាយចាស់ ដែលជានយោបាយ ចាញ់ នោះមកដឹកនាំពលរដ្ឋទៅ ស្លាប់រហូតសម្លាប់ទាំងប្រទេសជាតិថែមទៀតដែរ ។

ជាមួយគ្នានេះទៀតសោត តាមរយៈសារអ៊ីមែលដដែល លោក សួន សេរីរដ្ឋា បានឆ្លុះ បញ្ចាំងនូវទស្សនៈមួយចំនួនពាក់ព័ន្ធនឹងគណ បក្សប្រឆាំងនៅកម្ពុជាផងដែរ ដោយលោកបាន លើក ឡើងច្បាស់ៗថាជំហរចូលរួមបោះឆ្នោតបង្គ្រប់កិច្ចរបស់គណបក្សប្រឆាំងគឺជា អំពើក្បត់ នូវ ការសន្យារបស់ខ្លួនឯង ។ ព្រោះកាលពីជួបគ្នានាខែ កក្កដា ឆ្នាំ ២០១២ នៅទីក្រុងមានីល ប្រទេសហ្វីលីពីន ពួកគេបាន សន្យាថានឹងធ្វើពហិការ ការបោះឆ្នោត បើទាមទារឲ្យលោក សម រង្ស៊ី ចូលស្រុកមិនបាន និងទាមទារអោយសើររើ និងកែប្រែ គ.ជ.ប មិនបានទេនោះ ។

មកដល់ថ្ងៃនេះ បើគណបក្សប្រឆាំងនៅតែមើលឃើញកៅអីក្នុងរដ្ឋសភាធំជាងជាតិ ហើយចូល រួមការបោះឆ្នោតបង្គ្រប់កិច្ចនៅខែ​កក្កដានេះ មានន័យថា គេចូលរួមបោះឆ្នោតដើម្បី បង្កគ្រោះថ្នាក់អោយជាតិមិនមែនសង្គ្រោះជាតិ ដូចពួកគេកំពុងនិយាយរាល់ថ្ងៃ​នេះទេ។ ព្រោះពេលនេះពលរដ្ឋខ្មែរ មួយភាគធំលោកបានយល់យ៉ាងច្បាស់ហើយថា បោះឆ្នោតក្រោម ការរៀបចំរបស់ ពួកអាយ៉ង​យួនដែលមានជនជាតិយួនរាប់លាននាក់ រស់នៅនិងកាន់ប័ណ្ណ បោះឆ្នោត នៅក្នុងប្រទេសខ្មែរនោះ គឺបោះឆ្នោតយ៉ាងណាក៏មិន​ឈ្នះគណបក្សប្រជាជន កម្ពុជាដែរ ។

គណបក្សប្រឆាំងគួរតែឈប់ធ្វើនយោបាយបង្គ្រប់កិច្ចបែប សុភាវគតិ ដូចរាល់ថ្ងៃនេះ ហើយ ងាកមកធ្វើនយោបាយដោយប្រើសុភ​វិនិច្ឆ័យវិញ ។ ព្រោះយោបាយទម្លាប់បែបសុភាវគតិដែល ដេករង់ចាំចូលរួមបោះឆ្នោតបង្គ្រប់កិច្ច ៥ ឆ្នាំម្តងៗ ហើយក្រោយពេលបោះ​ឆ្នោតរួចស្រែក ឡាំប៉ា ដដែលៗនោះ វាមិនមែនជាភាពរឹងមាំ ឬជាភាពចាស់ទុំនយោបាយនោះទេ តែវានៅតែជានយោបាយបុល​បាយដែលបានត្រឹមតែធ្វើអោយពួកអាយ៉ង យួនមើលងាយ តែប៉ុណ្ណោះ ។

បច្ចុប្បន្ននេះ សូម្បីតែកូនសត្វសេក ចិញ្ចឹមរបស់ពួកអាយ៉ងយួនក៏ហ៊ានស្រែកដៀលមើលងាយ ខ្មែរអ្នកស្នេហាជាតិនៅក្នុងក្រុមគណ ​បក្សប្រឆាំងដែរ នេះមិនមែនមកពីពួកអាយ៉ងយួន ខ្លាំងទេតែមកពីគណបក្សប្រឆាំងខ្សោយ ធ្វើនយោបាយមិនមើលអោយបានវែង​ឆ្ងាយ។ នយោបាយមិនមែនជាមុខរបររបស់អ្នកនយោបាយទេ ហើយអ្នកនយោបាយក៏មិនត្រូវ យក នយោបាយ ធ្វើជាមុខរបរដែរ ព្រោះមានតែអ្នកនយោបាយចោរ អ្នកនយោបាយពាណិជ្ជករ និងអ្នកនយោបាយទេសចរណ៍ទេ ដែលយកនយោបាយធ្វើជាមុខរបរ ហើយមិនគិត ពីប្រយោជន៍រួមនិងប្រយោជន៍ជាតិ ។ ចំពោះនយោបាយបក្សប្រឆាំងគួរតែធ្វើនយោបាយ ជៀសអោយផុតពីពាក្យថា ប្រឆាំងបង្គ្រប់កិច្ច ព្រោះបើធ្វើនយោបាយប្រឆាំងបង្គ្រប់កិច្ច ចាំតែជួយកំដរសៃវៀនបោះឆ្នោតអោយគណបក្សប្រជាជនដូចរាល់ថ្ងៃ នេះគឺដូចជាធ្វើ នយោបាយ បំបាក់ស្មារតី ពលរដ្ឋខ្មែរអ្នកស្នេហាជាតិ អោយខ្លាចបាក់ស្បាតតែប៉ុណ្ណោះ ។

ការពិតគឺពលរដ្ឋខ្មែរចង់បានការផ្លាស់ប្តូរ តែការផ្លាស់ប្តូរដែលទៅតាមរយ:ការបោះឆ្នោតបង្គ្រប់ កិច្ចនោះវាជាការមិនពិតទេ ។ ចំណុច នេះ អ្នកនយោបាយដែលធ្លាប់ឆ្លងកាត់ ការបោះឆ្នោត ៣ លើករួចមកហើយត្រូវតែយល់ច្បាស់ណាស់ ព្រោះខ្លួនត្រូវបានគេបោក ៣ លើករួចមកហើយ តាំង ១៩៩៨, ២០០៣ និង ២០០៨ ។ ដូច្នោះសួរថា ខ្មាស់គេទេ ដែលចង់ចូលទៅ អោយគេបោកជាលើកទី ៤ ទៀតនោះ?

គណបក្សប្រឆាំង ដែលរក្សាជំហរចូលរួមបោះឆ្នោតនាឆ្នាំ ២០១៣ នេះ គឺក្លាយទៅជា គណបក្សបញ្ឆោតវិញហើយ ព្រោះធ្វើនយោ បាយជួយបញ្ឆោតអោយពលរដ្ឋខ្មែរ ទៅ បោះឆ្នោត បង្គ្រប់កិច្ច បន្តអំណាចអោយគណបក្សប្រជាជនកម្ពុជា ។

ដូច្នោះបើពួកគេ គណបក្សប្រឆាំងឬគណបក្សបញ្ឆោតនេះនៅស្រលាញ់កៅអីចង់ ចូលរួមបោះ ឆ្នោតបង្គ្រប់កិច្ចជាមួយគណបក្សប្រ ជាជនកម្ពុជាអាយ៉ងយួនក៏ស្រេចលើពួកគេចុះ តែ អនុសាសន៍របស់ខ្ញុំជូនចំពោះពលរដ្ឋខ្មែរទាំងអស់គ្នា គឺសូមពលរដ្ឋខ្មែរទាំងអស់ គ្នាកុំចេញទៅ បោះឆ្នោតបង្គ្រប់កិច្ចនេះអោយសោះ ។ ព្រោះសំឡេងនិងអំណាចរបស់យើងជាពលរដ្ឋ គឺសំខាន់ណាស់ មានឥទ្ធិពល ណាស់ យើងត្រូវប្រើប្រាស់អោយត្រូវទិសដៅនិងមាន ប្រសិទ្ធភាព ទើបអាចជួយជាតិបាន ។ ការបោះឆ្នោតមួយដែលគ្មានពលរដ្ឋ ខ្មែរចូលរួមនោះ នឹងបង្ហាញឲ្យឃើញជនជាតិយួនពិតប្រាកដដែលកាន់ប័ណ្ណបោះឆ្នោតខ្មែរ ហើយចេញ ទៅ បោះឆ្នោតជំនួសខ្មែរ ។ ហើយពេលនោះពលរដ្ឋខ្មែរយើងទាំងអស់គ្នាដែល មិនចេញ ទៅបោះឆ្នោត យើងអាចរួមគ្នាប្រឆាំងលទ្ធផលការបោះឆ្នោត និងជំរុញ​អោយមានការផ្លាស់ប្តូរ ពិតប្រាកដបាន ៕

Comments

comments